កូរ៉េខាងជើង «កំពុងត្រៀមកញ្ចប់កាដូថ្មីមួយទៀត ជូនដល់អាមេរិក» បន្ទាប់ពីទើបបំផ្ទុះនុយក្លេអ៊ែរ-អ៊ីដ្រូសែន រញ្ជួយមួយចំហៀងផែនដី!
(ហ្សឺណែវ)៖ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បានព្រមានថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនកញ្ចប់កាដូរបន្ថែមទៀតទៅកាន់សហរដ្ឋអាមេរិក ខណៈមហាអំណាចផុតលេខមួយនេះ កំពុងប្រមូលផ្ដុំកម្លាំងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន សម្រាប់ការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងទៅកាន់សន្និសីទលុបបំបាត់អាវុធ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចំា UN លោក ហាន តែសុង (Han Tae Song) បានទទួលស្គាល់ថា កូរ៉េខាងជើងបានតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ ដោយជោគជ័យ។ លោក Han បានលើកឡើងយ៉ាងដូច្នេះថា «វិធានការការពារខ្លួននាពេលថ្មីៗនេះនៃប្រទេសរបស់ខ្ញុំ គឺជាកញ្ចប់កាដូមួយផ្ញើជូនសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកអាចនឹង ទទួលបានកញ្ចប់កាដូនេះបន្ថែមទៀត... ដរាបណានៅតែបន្តធ្វើសកម្មភាពបង្ករឿង និងប៉ុនប៉ងដាក់សម្ពាធលើកូរ៉េខាងជើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី នីកគី ហាឡេយ (Nikki Haley( បានចោទប្រកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងចង់ធ្វើសង្រ្គាមជាមួយការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់ ព្រមទំាងបានបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មឱ្យបានខ្លាំងក្លាបំផុត ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងផងដែរ៕
កូរ៉េខាងជើង «កំពុងត្រៀមកញ្ចប់កាដូថ្មីមួយទៀត ជូនដល់អាមេរិក» បន្ទាប់ពីទើបបំផ្ទុះនុយក្លេអ៊ែរ-អ៊ីដ្រូសែន រញ្ជួយមួយចំហៀងផែនដី!
Reviewed by dhbxb
on
September 05, 2017
Rating:

No comments: