ជំទាវទី១លើពិភពលោក «Melania Trump កំពុងរងការរិះគន់ធ្ងន់ៗទូទាំងអាមេរិក» ដោយសារការពាក់ស្បែងជើងកែងចោត ទៅទស្សនកិច្ចតំបន់រងគ្រោះទឹកជំនន់!
(វ៉ាស៊ីនតោន)៖ ជំទាវទី១លើពិភពលោក ដែលភរិយារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោកស្រី មេឡានៀ ត្រាំ (Melania Trump) កំពុងទទួលរងការរិះគន់យ៉ាងខ្លំាង ពីសំណាក់អ្នកលេងបណ្ដាញនៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីលោកស្រីបានពាក់ស្បែកជើងកែងចោត ទៅធ្វើអធិការកិច្ចតំបន់រងគ្រោះដោយសារទឹកជំនន់ បង្កឡើងដោយខ្យល់ព្យុះហឺរីខិនហាវេយ (Hurricane Harvey) កាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bostonglobe ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកលេងបណ្ដាញទំនាក់ទំនាក់មួយចំនួន បានសម្ដែងការមិនពេញចិត្តជាខ្លាំង នៅពេលឃើញអតីតតារាម៉ូឌែល លោកស្រី Melania Trump ពាក់ស្បែកជើងកែងចោតកំពស់ ០៤អ៊ីង នៅ អំឡុងលោកស្រីធ្វើដំណើរជាមួយស្វាមីទៅកាន់រដ្ឋតិចសាស់ ដើម្បីត្រួតពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងទីក្រុង ហួស្តុន (Houston) ហើយមិនតែប៉ុណ្ណោះ អ្នកខ្លះក៏បានចំអកដោយឱ្យយោបល់លោកស្រី Melania ពាក់ស្បែកជើងកែងចោទសម្រាប់ហែលទឹកទៀតផង។
យោងតាមអាជ្ញាធរអាមេរិក មនុស្សយ៉ាងតិចចំនួន ៤៦នាក់បានស្លាប់ បន្ទាប់ពីព្យុះហឺរីខិនហាវេយ (Hurricane Harvey) បានវាយប្រហារ និងធ្វើឲ្យលិចលង់តំបន់ភាគអាគ្នេយ៍រដ្ឋតិចសាស់ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក។ ព្យុះត្រូពិចមួយនេះ ដែលបានវាយប្រហារយ៉ាងដំណំទៅលើទីក្រុង ហួស្តុន (Houston) រដ្ឋតិចសាស់ ត្រូវគេព្យាករណ៍ថា នឹងក្លាយគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិក និងកំពុងបង្កបញ្ហាប្រឈមយ៉ាងធំធេង ទាំងផ្នែកជំនួយមនុស្សធម៌ និងការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដល់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បន្ទាប់ពីវាបានមកដល់ក្បែរតំបន់ រ៉ក់ផត (Rockport) នៃរដ្ឋតិចសាស់ នៅលើឈូងសមុទ្រម៉ិចស៊ីកូចាប់តាំងពីសប្តាហ៍។
គួរបញ្ជាក់ថា បើតាម Bostonglobe សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងស្នើសុំកញ្ចប់ថវិកាពីសភាប្រមាណជា ៥,៩ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយជាបន្ទាន់ដល់ប្រជាជន រងគ្រោះដោយសារខ្យល់ព្យុះហឺរីខិនហាវេយ (Hurricane Harvey) ដែលបានបំផ្លាញរដ្ឋតិចសាស់ (Texas) និងផ្នែកខ្លះនៃរដ្ឋល្វីស្យ៉ាណា (Louisiana)៕
ជំទាវទី១លើពិភពលោក «Melania Trump កំពុងរងការរិះគន់ធ្ងន់ៗទូទាំងអាមេរិក» ដោយសារការពាក់ស្បែងជើងកែងចោត ទៅទស្សនកិច្ចតំបន់រងគ្រោះទឹកជំនន់!
Reviewed by dhbxb
on
September 02, 2017
Rating:

No comments: