ឥណ្ឌាកំពុងជាប់បំណុល៨ពាន់លានដុល្លារ សម្រេចដាក់លក់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ខ្លួន Air India
(ញូដេលី)៖ រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Narendra Modi បានផ្តល់សិទ្ធិអនុញ្ញាតសម្រាប់គម្រោងនៃការលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ជាតិ Air India ហើយ ស្របពេលដែលរដ្ឋមន្រ្តីមួយក្រុមនឹងធ្វើការសម្រេចចិត្ត លើបែបបទនៃការដាក់លក់ក្រុមហ៊ុនអាកាសចរណ៍ដែលមានអាយុកាលប្រមាណ៧០ឆ្នាំ និងកំពុងជំពាក់បំណុលគេដល់ទៅ៨ពាន់លានដុល្លារសហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌា ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
សូមជំរាបថា ក្រុមហ៊ុនអាកាសចរណ៍ Air India ត្រូវបានស្ថាបនាឡើងដោយលោក Jehangir Ratanji Dadabhoy Tata កាលពី១៩៣២ ជាមួយនិងឈ្មោះថា Tata Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍បំផុតរបស់ប្រទេសឥណ្ឌា ហើយក្រោយមកក៏ត្រូវបានប្តូរឈ្មោះនិងក្លាយជាអាកាសជាតិកាលពីឆ្នាំ១៩៥៣។ ដោយឡែកកាលពីឆ្នាំ២០០១ រដ្ឋបាលឥណ្ឌាក្រោមអតីតមេដឹកនាំលោក Atal Behari Vajpayee ក៏ធ្លាប់បានព្យាយាមលក់ Air India ម្តងរួចមកហើយដែរទៅឲ្យសម្ព័ន្ធ Tata Group និងអាកាសចរណ៍សិង្ហបុរី Singapore Airlines ក៏ប៉ុន្តែមិនបានជោគជ័យ ដោយ Singpapore Airlines បានសម្រេចដកខ្លួនមិនព្រមទិញយកវិញ៕
ឥណ្ឌាកំពុងជាប់បំណុល៨ពាន់លានដុល្លារ សម្រេចដាក់លក់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ខ្លួន Air India
Reviewed by dhbxb
on
June 29, 2017
Rating:

No comments: