ក្រុម ISIS និងតាលីបង់ ប្រយុទ្ធគ្នាយ៉ាងក្តៅគគុក នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន
(កាប៊ុល)៖ សត្រូវរបស់កងទ័ពអាហ្វហ្គានីស្ថាន គឺពួកឧទ្ទាមតាលីបង់ និងក្រុមភេរវករ ISIS នាពេលថ្មីៗនេះ បានប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅក្នុងខេត្ត Nuristan ភាគខាងកើតនៃប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានអាហ្វហ្គានីស្ថាន Khaama Press ការប៉ះទង្គិចគ្នាខាងលើនេះបានផ្ទុះឡើងនៅជុំវិញស្រុក Wanat Waigal កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ដែលបានបណ្តាលឲ្យអ្នកប្រយុទ្ធយ៉ាងហោចណាស់ម្នាក់របស់ ISIS បាត់បង់ជីវិត និងបានបន្សល់ទុកបីនាក់ផ្សេងទៀតទទួលរងរបួស ខណៈភាគីទាំងសងខាង មិនបានធ្វើការអត្ថាធិប្បាយអ្វីទាំងអស់ ជុំវិញសេចក្តីរាយការណ៍ព័ត៌មាននេះ។
គួរបញ្ជាក់ថា ក្រុមតាលីបង់ និងក្រុមរដ្ឋអ៊ីស្លាម ISIS ដែលជាសត្រូវធំៗទាំងពីរ របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននោះ តែងតែបានធ្វើការប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមជាច្រើនលើកច្រើនសា នៅតាមបណ្តាខេត្តមួយចំនួនរួមមាន Nangarhar ភាគខាងកើត, Zabul ភាគខាងត្បូង, និងខេត្ត Jawzjan ភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលមួយឆ្នាំចុងក្រោយនេះ៕
ក្រុម ISIS និងតាលីបង់ ប្រយុទ្ធគ្នាយ៉ាងក្តៅគគុក នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន
Reviewed by dhbxb
on
June 29, 2017
Rating:

No comments: