Microsoft ចុះប៉ាតង់ថ្មីដើម្បីផលិតថេប្លេតមានអេក្រង់បត់បាន!
ក្រុមហ៊ុន Microsoft បានលេចលឺដំណឹងថានឹងផលិតថេប្លេត ដែលមានអេក្រង់ បត់បានបត់បាន តាំងពីដើមឆ្នាំ ២០១៧ មកម្លេះ ដោយគេបាន និយាយអាច អាចនឹងកែច្នៃ Microsoft Surface ឱ្យមានអេក្រង់ ២ ហើយអាចប្រើប្រាស់ បត់បានដោយមិន ចាំបាច់ប្រើប្រាស់ ក្ដារចុច តខាងក្រៅ បន្ថែមឡើយ ព្រោះអេក្រង់ទី ២ របស់វានេះ នឹងអាចប្រែក្លាយទៅជា Keyboard Touch ប៉ះបញ្ជាតែម្ដង ដែលយើងធ្លាប់បានឃើញ នៅលើ Lenovo Yoga Book រួចមកហើយ ដែលបង្ហាញ លក្ខណៈសម្បត្តិដោយ ក្រុមការងារ ខេមបូរីផត (ប្រិយមិត្តអាចចូល ទៅទស្សនា បានតាមរយៈ តំណរ Link នេះ)។
ហើយមកដល់ចុងឆ្នាំ ២០១៧ គឺត្រូវបានគេទំលាយអាថ៌កំបាំងរបស់ Surface ជំនាន់ក្រោយនេះ ហើយ ដោយក្រុមហ៊ុន Microsoft បានចុះប៉ាតង់ ឬហៅថា កម្មសិទ្ធិបញ្ញា ទៅការផលិត Microsoft Surface ឆ្នាំ ២០១៨ ទៅជាមួយនឹង វ៉េបសាយ WIPO (World Intellectual Property Organization) បានបង្ហាញ យ៉ាងច្បាស់អំពីរូបភាព ប៉ាតង់ដែលបានចុះនោះ ឃើញមានរូបថេប្លេត កូនកាត់កុំព្យូទ័រ ដែលមានអេក្រង់ ២ អាចពន្លាតបាន និងបត់ដើម្បីធ្វើជា ក្ដារចុចដូចជាកុំព្យូទ័រ បានទៀតផងដែរ។ រូបភាពទាំងអស់នេះ បានបង្ហាញដូច ពត៌មានដែលបាន លេចលឺកាលពីដើម ឆ្នាំអញ្ចឹង ដោយ Surface នឹងមានអេក្រង់អាច បត់បាន ៣៦០ ដឺក្រេ ដោយមានអេក្រង់ ២ លើនិងក្រោម ភ្ជាប់ដោយខ្សែ ភ្ជាប់នៅគែម Bezel អេក្រង់ ហើយអេក្រង់ ខាងក្រោមរបស់វា នឹងដើរតួជាក្តាចុចក៏បាន និងអេក្រង់បង្ហាញ រូបភាពដូចជា អេក្រង់ខាងលើ ក៏បាន។
រូបភាពប៉ាតង់ទាំងនោះ ត្រូវបានបង្ហោះបន្ដ ដោយលោក Isaac នៅក្នុងបណ្ដាញសង្គម Twitter របស់គាត់ ដើម្បីប្រាប់ដល់ សារពត៌មានទូទាំង ពិភពលោកអំពី រូបរាង Microsoft 3 ដែលអាចនឹងមើល ទៅដូចនេះ។ យ៉ាងណាមិញ ក្រុមហ៊ុនយក្ស របស់លោក Bill Gates នេះនៅមិនទាន់បង្ហើប ពីពត៌មានណាមួយអំពី Microsoft Surface ជំនាន់ ២០១៨ នេះនៅឡើយទេ សូម្បីតែថ្ងៃប្រកាស នៅពេលណា ក៏មិនទាន់មាន ដំណឹងដែរ ប៉ុន្តែបើតាមការ រំពឹងទុក Microsoft អាចនឹងប្រកាសថេប្លេត មានអេកង់ ២ បែបនេះមុនក្រុមហ៊ុន ដទៃទៀត ដើម្បីលើកមុខមាត់ Surface របស់ខ្លួន។ ដូចនេះយើងនឹង ចាំមើលទាំងអស់គ្នា ថា តើនៅក្នុងឆ្នាំ ២០១៨ នឹងមានក្រុមហ៊ុនណាខ្លះ បំបែកកំណត់ថា ស្មាតហ្វូននិងថេប្លេត មានអកេ្រង់បត់បែបនេះ? សូមតាមដាន ជាមួយ ខេមបូរីផត។
Microsoft ចុះប៉ាតង់ថ្មីដើម្បីផលិតថេប្លេតមានអេក្រង់បត់បាន!
Reviewed by dhbxb
on
December 17, 2017
Rating:

No comments: