រដ្ឋាភិបាលហ្វីលីពីន «ត្រៀមលុយ ៣៩៥លានដុល្លារ ទុកស្តារទីក្រុង Marawi ភាគខាងត្បូងឡើងវិញ» ខណៈសង្គ្រាមបង្ហូរឈាម ជាមួយក្រុមឧទ្ទាមគាំទ្រ ISIS មិនទាន់បញ្ចប់!
(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនបានតៀមរួចហើយ ក្នុងការរៀបចំផែនការស្ថាបនាទីក្រុង Marawi ឡើងវិញ ដែលទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយសារសង្រ្គាមរវាងកងកម្លាំងរដ្ឋាភិបាលជាមួយពួកឧទ្ទាម មានសម្ព័ន្ធភាពនឹងពួក ISIS នៅភាគខាងត្បូងនៃប្រទេស។ ប៉ុន្តែមកទល់ពេលនេះ កងកម្លាំងហ្វីលីពីនពុំទាន់អាចដណ្ដើមបានទីក្រុងមួយនេះ ទំាងស្រុងនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងគំរោងនេះដែរ រដ្ឋមន្ត្រីកិច្ចសាធារណៈ និងផ្លូវហៃវ៉េហ្វីលីពីន លោក Mark Villar បានឱ្យដឹងថា ផែនការសម្រាប់កសាងទីក្រុង Marawi ឡើងវិញ ត្រូវបានគេត្រៀមរួចរាល់ហើយ។ លោក Mark Villar បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា «ក្រសួងរបស់លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរនៃកោះមីនដាណាវ ដើម្បីអនុវត្តន៍ផែនការ នេះឱ្យបានឆាប់រហ័ស តាមការចង់បានរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ ចំណែកឯ ការសាងសង់ ឬក៏ជួសជុលលំនៅដ្ឋាន សម្រាប់ប្រជាជនក្នុងតំបន់ក៏ជាផ្នែកមួយនៃផែនការនេះដែរ »។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក ឌូតឺតេ បាននិយាយថា រដ្ឋាភិបាលរបស់លោកបានទម្លាក់កញ្ចប់ថវិកាជាង ៣៩៥លានដុល្លារ ដើម្បីស្ថាបនាទីក្រុង Marawi ឡើងវិញ ដែលរងការខូតដោយសារសង្រ្គាមអស់រយៈពេល៣៨ថ្ងៃមកនេះ ខណៈមនុស្សយ៉ាងហោចណាស់ ៤២២នាក់ ត្រូវបានសម្លាប់ក្នុងនោះមានពួកភេរវករ ៣០៣នាក់ ជនស៊ីវិល ៤៤នាក់ និងកងទ័ព ៧៥នាក់។ នេះបើតាមរបាយការណ៍យោធាហ្វីលីពីន៕
រដ្ឋាភិបាលហ្វីលីពីន «ត្រៀមលុយ ៣៩៥លានដុល្លារ ទុកស្តារទីក្រុង Marawi ភាគខាងត្បូងឡើងវិញ» ខណៈសង្គ្រាមបង្ហូរឈាម ជាមួយក្រុមឧទ្ទាមគាំទ្រ ISIS មិនទាន់បញ្ចប់!
Reviewed by dhbxb
on
June 29, 2017
Rating:

No comments: