បវកញ្ញាចក្រភពអង់គ្លេសមិនគួរណាបោះបង់ម្កុដព្រោះតែអញ្ចឹងសោះ
នារីស្រស់ស្អាតម្នាក់បានបោះបង់ឈ្មោះជាបវកញ្ញា Miss United Kingdom របស់ចក្រភពអង់គ្លេសបន្ទាប់ពីមានមនុស្សប្រាប់នាងឲ្យសម្រកទម្ងន់មុនពេលទៅប្រលងក្នុងវគ្គអន្តរជាតិ ។ នាង Zoiey Smale មកពី Nottinghamshire ជាប់ឈ្មោះបវកញ្ញា Miss United Kingdom កាលពីខែមិថុនា នាឆ្នាំ២០១៧ ហើយបានត្រៀមខ្លួនទៅប្រកួតបន្តក្នុងឆាកអន្តរជាតិនៅប្រទេស Ecuador ។
ប៉ុន្តែបន្ទាប់ពីកន្លងហួសប្រមាណសប្តាហ៍បន្ទាប់ពីទទួលបានឈ្មោះជាបវរកញ្ញា អ្នករៀបចំកម្មវិធី Miss United Continents បានប្រាប់ដល់នាងថា នាងត្រូវតែសម្រកទម្ងន់ឲ្យបានលឿនទើបមានឱកាសឈ្នះកម្មវិធីនេះ ។ នាង Zoiey បានប្រាប់មកថា ពាក្យទាំងនោះពិតជាធ្វើឲ្យនាងឈឺចាប់ណាស់ ។ នាងបាននិយាយថា នាងចង់លើកតម្កើងពីសម្រស់ដែលខុសពីអ្វីដែលមនុស្សតែងតែឃើញក្នុងកម្មវិធីបវកញ្ញា ហើយនាងចង់ឲ្យនារីៗដែលមានរូបរាង និងត្រគៀគធំចូលរួមកាន់តែច្រើន ។
នាងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Guayaquil នៃប្រទេស Ecuador ក្នុងខែកញ្ញានេះដើម្បីប្រកួតយកឈ្មោះជាបវកញ្ញា Miss United Continents ប៉ុន្តែនាងបែរជាបោះបង់វាចោលប្រមាណសប្តាហ៍ក្រោយពីឈ្នះឈ្មោះជា Miss United Kingdom ។ នាងបាននិយាយថា «ខ្ញុំបានប្រាប់ដល់នាយករបស់ខ្ញុំដែលបានគាំទ្រខ្ញុំថា ខ្ញុំគិតថាមនុស្សមិនគួរនិយាយបែបនេះទៅកាន់ក្មេងស្រីទេ វាអាក្រក់និងខុសណាស់ ។ ខ្ញុំគិតថាអ្នកមិនចាំបាច់ស្គមទើបអាចធ្វើជាគំរូដ៏ល្អសម្រាប់មនុស្សដទៃទេ» ។
នាង Zoiey អះអាងថា នាងគិតថានាងត្រូវបានប្រាប់ឲ្យសម្រកទម្ងន់ព្រោះកម្មវិធី Miss United Continents គឺខុសពីកម្មវិធីផ្សេងៗដូចជា Miss World ឬ Miss Galaxy ។ នាងបានបន្តថា កម្មវិធីនេះតម្រូវឲ្យអ្នកមានរាងស្គមយ៉ាងខ្លាំង រួចដើរទៅវិញទៅមក និងជួយរកប្រាក់ឲ្យអ្នកដទៃ ។ អ្នកដែលឧបត្ថម្ភដល់កម្មវិធីនេះគឺសុទ្ធតែជាអាជីវករ ។ នាងបាននិយាយថា «ពួកគេមិនមែនជាបវកញ្ញាពិតប្រាកដទេ ពួកគេគឺកំពុងតែផ្តល់ការប៉ះពាល់ដល់ក្មេងស្រីព្រោះពួកគេប្រាប់ដល់ក្មេងស្រីទាំងនោះថាពួកគេធាត់» ៕
បវកញ្ញាចក្រភពអង់គ្លេសមិនគួរណាបោះបង់ម្កុដព្រោះតែអញ្ចឹងសោះ
Reviewed by dhbxb
on
September 02, 2017
Rating:

No comments: