ដល់កហើយ! វះម្តងឃើញមានដុះក្រួសក្នុងថង់ប្រម៉ាត់ដល់ទៅ២០០គ្រាប់!
ចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា គ្រូពេទ្យវះកាត់ម្នាក់នៅមន្ទីរពេទ្យ Guanji ប្រទេសចិន បានចំណាយពេល៦ម៉ោងក្នុងការវះកាត់ស្ត្រីម្នាក់ ដែលមានដុះក្រួសក្នុងថង់ប្រម៉ាត់ និងថ្លើមដល់ទៅ២០០គ្រាប់។
កន្លងមក អ្នកស្រី Chen វ័យ៤៥ឆ្នាំ ចេះតែមានអាការៈចុកពោះមិនចេះបាត់។ អ្នកស្រីបានទៅពេទ្យហើយ ពេទ្យរកឃើញថា អ្នកស្រីមានក្រួសក្នុងថង់ប្រម៉ាត់ ហើយគួរតែធ្វើការវះកាត់។ តែពេលនោះ អ្នកស្រីប្រកែកមិនទាន់ធ្វើការវះកាត់ទេ ព្រោះអ្នកស្រីខ្លាចមុខកាំបិត។ ស្រាប់តែពេលថ្មីៗនេះ អ្នកស្រីក៏រត់មកពេទ្យជាបន្ទាន់ ដោយសារតែការចុកពោះនោះចេះតែធ្ងន់ៗទៅ។
គ្រូពេទ្យបានចំណាយពេល៦ម៉ោងក្នុងការវះកាត់ ហើយឃើញដុំក្រួស២០០គ្រាប់នៅក្នុងថង់ប្រម៉ាត់ និងថ្លើមរបស់អ្នកស្រី Chen។ ដុំនោះខ្លះមានទំហំតូចៗ ឯខ្លះទៀតមានទំហំធំដល់ទៅប៉ុនពងមាន់។
លោកគ្រូពេទ្យ Quan Xuwei ដែលជាគ្រូពេទ្យវះកាត់អ្នកស្រី Chen បានប្រាប់ថា ការមានដុំក្រួសជាច្រើននៅក្នុងថង់ប្រម៉ាត់ និងថ្លើម គឺបណ្តាលមកពីរបបអាហាររបស់អ្នកស្រី។ អ្នកស្រីតែងតែមិនបរិភោគអាហារពេលព្រឹក ហើយបរិភោគអាហារមិនទៀងម៉ោង។
ដោយសារតែដូចនេះហើយ ទើបធ្វើឲ្យទឹកប្រម៉ាត់មានសភាពខាប់ ហើយសំបូរជាតិកាល់ស្យូម ដែលធ្វើឲ្យមានក្រួស។
តែបើតាមសម្តីរបស់វេជ្ជបណ្ឌិត George Webster វិញ ដែលជាប្រធានសមាគមក្រពះពោះវៀនរបស់ចក្រភពអង់គ្លេស បានលើកឡើងថា ការមានក្រួសក្នុងថង់ប្រម៉ាត់ គឺកើតមានឡើងដោយមិនអាចដឹងពីមូលហេតុ។ ក្នុងនោះភាគច្រើនអាចមកពីការបង្ករោគក្នុងបំពង់បង្ហូរទឹកប្រម៉ាត់៕
ដល់កហើយ! វះម្តងឃើញមានដុះក្រួសក្នុងថង់ប្រម៉ាត់ដល់ទៅ២០០គ្រាប់!
Reviewed by dhbxb
on
September 05, 2017
Rating:

No comments: