កូរ៉េខាងជើងព្រមានថា «អាមេរិកនឹងបញ្ចប់ដោយ ភាពវិនាសហិនហោច» ប្រសិនបើ ដូណាល់ ត្រាំ ហ៊ានធ្វើតាមការព្រមាន កម្ទេចព្យុងយ៉ាងឲ្យទៅជាផេះនោះ!
(ព្យុងយ៉ាង)៖ សហរដ្ឋអាមេរិក នឹងប្រឈមមុខចំពោះការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដ៏គួរឲ្យភ័យខ្លាច និងបញ្ចប់ខ្លួនឯងដោយក្តីវិនាសហិនហោច ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហ៊ានធ្វើតាមការព្រមានរបស់ខ្លួន ចំពោះមុខអន្តរជាតិថា នឹងកម្ទេចកូរ៉េខាងជើងឲ្យទៅជាផេះមែននោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។ ការព្រមានធ្ងន់ៗជាថ្មីពីសំណាក់កូរ៉េខាងជើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះមុខមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅឯទីស្នាក់ការកណ្តាល UN នាបុរីញូយ៉ក បានព្រមានកម្ទេចកូរ៉េខាងជើងទាំងស្រុងតែម្តង ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល បន្ទាប់ពីកូរ៉េខាងជើងធ្វើការបាញ់មីស៊ីលច្រើនលើកច្រើនសា ព្រមទាំងបានបំផ្ទុះអាវុធនុយក្លេអ៊ែរបន្ថែមទៀត ដោយមិនខ្លាចញញើតទណ្ឌកម្មពី UN បន្តិចនោះ។ ជុំវិញការព្រមានពេញៗមាត់ពី លោក ដូណាល់ ត្រាំ ខាងលើនេះ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់កូរ៉េខាងជើងបានអះអាងថា «សហរដ្ឋអាមេរិក កំពុងតែព្រមានសម្លាប់ប្រជាជនកូរ៉េខាងជើងទាំងអស់ ហើយចេតនាដ៏អាក្រក់បំផុតនេះ វានឹងធ្វើឲ្យប្រជាជាតិកូរ៉េខាងជើង ព្យាយាមកសាងអាវុធនុយក្លេអ៊ែរឲ្យកាន់តែខ្លាំងឡើងៗ ដើម្បីប្រយុទ្ធតទល់នឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកវិញ»៕
កូរ៉េខាងជើងព្រមានថា «អាមេរិកនឹងបញ្ចប់ដោយ ភាពវិនាសហិនហោច» ប្រសិនបើ ដូណាល់ ត្រាំ ហ៊ានធ្វើតាមការព្រមាន កម្ទេចព្យុងយ៉ាងឲ្យទៅជាផេះនោះ!
Reviewed by dhbxb
on
September 21, 2017
Rating:

No comments: