ហាម​ស្ត្រី​ធ្វើ​រឿង​ទាំងអស់​នេះ​ក្រោយ​ពេល​ឆ្លងទន្លេ​រួច បើ​មិន​ចង់​គ្រោះថ្នាក់.


បន្ទាប់ពី​សម្រាល​កូន​រួច សុខភាព​អ្នកម្តាយ​នឹង​លែង​ដូច​ពីមុន​ទៀត​ហើយ។ វា​អាស្រ័យ​លើ​បុគ្គល និង​ការតម ឬ​មិន​តម មិន​យូរ​មិន​ឆាប់​ទេ បញ្ហា​កើតឡើង​គ្រាន់តែ​តិច ឬ​ច្រើន។ នេះ​ដោយសារ​តែ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ និង​សម្រាល រាងកាយ​ស្ត្រី​ត្រូវ​បាត់បង់​ឈាម​ច្រើន ជាតិ​កាល់ស្យូម សារធាតុចិញ្ចឹម។
ក្រឡេក​មើល​អ្នកម្តាយ​មួយចំនួន​ត្អូញត្អែ​ថា ខ្សោយ​ភ្នែក ជ្រុះ​សក់ ឈឺ​ឆ្អឹង ផ្តាសាយ ឈឺ…។ ខាងក្រោម​នេះ​ជា​តំណម​ដែល​ស្ត្រី​ទើប​នឹង​ឆ្លងទន្លេ​រួច​ត្រូវ​ចាំ៖



1. ហាម​ងូត​ទឹក​ត្រជាក់ ប្រើ​សាប៊ូកក់សក់​ច្រើន កោស​ខ្យល់

ផ្តាសាយ ឈឺ​ក្បាល បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន​នឹង​កើតឡើង​នៅ​ថ្ងៃ​ខាងមុខ។

2. កុំ​ញ៉ាំ​របស់​ស្រួយ រឹង

ប៉ះពាល់​ដល់​ធ្មេញ ខ្សោយ​ធ្មេញ ធ្មេញ​ឆាប់​បាក់ ខូច។

3. ចៀសវាង​ភេសជ្ជៈ​មាន​ជាតិជូរ

វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​ប៉ុណ្ណោះ​ទេ តែ​ធ្វើឱ្យ​របួស​ម្តាយ​មិន​ងាយ​ជា​សះស្បើយ និង​បណ្តាល​ឱ្យ​ម្តាយ​ឆាប់​ចាស់។

4. ហាម​ផឹក​ទឹកកក ម្ហូប​សល់ អាហារ​ផ្អាប់

ព្រោះ​វា​បណ្តាល​ឱ្យ​ឈឺ​ពោះ ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ទាំងមូល។



5. កុំ​គេង អង្គុយ​យូរពេក

វា​ធ្វើឱ្យ​ខ្សោយ​ចរាចរណ៍​ឈាម អស់​កម្លាំង និង​បណ្តាល​ឱ្យ​ឈឺចាប់​ឆ្អឹងឆ្អែង។

6. ហាម​ធ្វើការ​ធ្ងន់

វា​ងាយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ឆ្អឹង​ម្តាយ​នៅ​ថ្ងៃ​អនាគត។

7. ដើរ​ថ្នមៗ

ជួយ​សម្រួល​ដល់​ចរាចរណ៍​ឈាម សាច់ដុំ និង​ធ្វើឱ្យ​អារម្មណ៍​បាន​ធូរស្បើយ​ច្រើន។

8. កុំ​ប្រើ​ទូរស័ព្ទដៃ មើល​ទូរទស្សន៍​ច្រើន

ព្រោះ​វា​ធ្វើឱ្យ​ឈឺ​ភ្នែក អស់​កម្លាំង ខ្សោយ​ភ្នែក ឆាប់​ចាស់ ងងឹត​ភ្នែក។

9. ហាម​យំ កើត​ស្ត្រេស ផ្លូវចិត្ត

យំ​ធ្វើឱ្យ​ខ្សោយ​ភ្នែក ឈឺ​ភ្នែក។ អារម្មណ៍​តានតឹង​ធ្វើឱ្យ​ម្តាយ​ងាយ​នឹង​ក្រៀមក្រំ​ក្នុង​ចិត្ត។

10. កុំ​ឆាប់​រួមភេទ​ពេក

រួមភេទ​ពេល​សម្រាល​កូន​រួច​ងាយ​បណ្តាល​ឱ្យ​ស្ត្រី​របួស​សរីរាង្គ​ប្រដាប់បន្តពូជ មិន​ងាយ​ជា​សះស្បើយ។

11. ហាម​ញ៉ាំ​ច្រើន

ទទួលទាន​ច្រើន​ពេក​ធ្វើឱ្យ​ក្រពះ​ធ្វើការ​ធ្ងន់ ហើយ​ក៏​បង្កើន​សម្ពាធ​ខ្លាំង​ទៅលើ​ស្បូន។

12. គេង​ឱ្យ​បាន​គ្រប់គ្រាន់

ម្តាយ​គេង​បាន​គ្រប់គ្រាន់​នឹង​មាន​ទឹកដោះ​ល្អ ហើយ​មិន​ធ្វើឱ្យ​ទារក​ទល់លាមក។ ម្តាយ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។

13. កុំ​អង្គុយ​ចោងហោង

ឥរិយាបថ​នេះ​ធ្វើឱ្យ​ស្ទះ​ចរាចរណ៍ឈាម ប៉ះពាល់​ដល់​ទាំង​ស្បូន និង​ឆ្អឹង​របស់​ស្ត្រី​ទៅ​ថ្ងៃ​អនាគត។

14. អាហារ​សម្បូរ​ជាតិ​កាល់ស្យូម

ដើម្បី​ការពារ​ម្តាយ​ពី​ជំងឺ​ពុក​ឆ្អឹង ឈឺ​សន្លាក់ និង​ឈឺ​ឆ្អឹង​នៅពេល​ចាស់​ទៅ ស្ត្រី​ត្រូវ​បង្កើន​ការទទួលទាន​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ឱ្យ​បាន​ច្រើន៕

ហាម​ស្ត្រី​ធ្វើ​រឿង​ទាំងអស់​នេះ​ក្រោយ​ពេល​ឆ្លងទន្លេ​រួច បើ​មិន​ចង់​គ្រោះថ្នាក់. ហាម​ស្ត្រី​ធ្វើ​រឿង​ទាំងអស់​នេះ​ក្រោយ​ពេល​ឆ្លងទន្លេ​រួច បើ​មិន​ចង់​គ្រោះថ្នាក់. Reviewed by dhbxb on September 19, 2017 Rating: 5

No comments:

loading...
Powered by Blogger.