កម្លាំងនគរបាលខេត្តក្រចេះ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំ៣កញ្ចប់ នៅផ្ទះសំណាក់ម្លប់គគី ស្រុកឆ្លូង


(ក្រចេះ)៖ នគរបាលការិយាល័យប្រឆាំង​គ្រឿងញៀន សហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា បានចាប់ជនសង្ស័យម្នាក់ និងដកហូតបានថ្នាំ៣កញ្ចប់។
ប្រតិ​បត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើង​នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នៅផ្ទះសំណាក់ម្លប់គគី ភូមិជ្រោយថ្មគ្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

លោក គង់ ស៊ីដន ប្រធានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ វ៉ន ពុំ អាយុ​៤៤ឆ្នាំ មានទីលំនៅភូមិ១ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងនោះដកហូតបាន​ថ្នាំញៀន០៣កញ្ចប់, ម៉ូតូ​០១គ្រឿង​ និងសម្ភារៈមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដ៕



កម្លាំងនគរបាលខេត្តក្រចេះ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំ៣កញ្ចប់ នៅផ្ទះសំណាក់ម្លប់គគី ស្រុកឆ្លូង កម្លាំងនគរបាលខេត្តក្រចេះ ចាប់ជនចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំ៣កញ្ចប់ នៅផ្ទះសំណាក់ម្លប់គគី ស្រុកឆ្លូង Reviewed by dhbxb on June 30, 2017 Rating: 5

No comments:

loading...
Powered by Blogger.