Facebook បញ្ចេញ Messenger ស៊េរីថ្មីសម្រាប់ឲ្យក្មេងៗប្រើ!
បណ្តាញសង្គមយក្ស Facebook ទើបតែបានបញ្ចេញនូវ Messenger ជំនាន់ថ្មីសម្រាប់ក្មេងៗលេង ដែលមានអាយុ ចាប់ពី 6 ដល់ 12 ឆ្នាំ អាចប្រើប្រាស់បាន ដោយមិនប៉ះពាល់ ជាមួយនឹងរូបភាព ឬអ្វីដែល មិនសមរម្យ ដូចនេះអាណាព្យាបាល របស់ពួកគេ អាចទុកចិត្ត និងអនុញ្ញាតអោយ ពួកគេប្រើប្រាស់បាន។
បន្ថែមថាកម្មវិធី Messenger ថ្មីនេះ មិនចាំបាច់ឲ្យពួកគេ មានគណនី Facebook ទេ ដោយសារតែ Facebook នៅតែរក្សាច្បាប់ទំលាប់ របស់ខ្លួន មិនអនុញ្ញាត ឲ្យក្មេងៗ ដែលមាន អាយុក្រោម 13 ឆ្នាំ ប្រើ Facebook ឡើយ។ ទើបពួកគេ បង្កើតឡើងនូវកម្មវិធី Chat ថ្មីនេះឡើង សម្រាប់ឲ្យក្មេង ប្រើប្រាស់។ កម្មវិធីនេះ បានដាក់ឲ្យទាញយក លើប្រព័ន្ធ ប្រតិបត្តិការ iOS មុនគេ តែតាមតំបន់មួយ ចំនួនប៉ុណ្ណោះ ហើយនៅខែក្រោយ វានឹង បញ្ចេញបន្តទៀត សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងក្នុង Amazon App Store ។
ទោះបីជាមានច្បាប់ហាមមិនឲ្យក្មេងអាយុក្រោម 13 ឆ្នាំប្រើក៏ដោយ ក៏នៅតែមានក្មេងៗ អាយុប្រហាក់ ប្រហែលនេះ បង្កើតគណនីបាន ដោយខ្លួនឯង និងកែអាយុដែរ ដោយសារតែពួកគេ និយមប្រើតាមគ្នា និងវាបានក្លាយជារឿង ធម្មតាទៅហើយ ណាមួយក្មេងៗ សម័យនេះភាគច្រើន មានស្មាតហ្វូន ប្រើពេញៗដៃ ដូចនេះ ពួកគេចង់យល់ និងចង់ដឹងអ្វី ដែលថ្មីៗ និងពេញនិយម។
ក្នុងកម្មវិធីនោះ រាល់ Sticker, Emoji, Gif ឬរូបភាពផ្សេងៗ សុទ្ធតែសមរម្យ និងគ្មានរូបភាព អាសអាភាសឡើយ ដូចនេះកុមារ អាចប្រើប្រាស់បាន សម្រាប់ផ្ញើជាសម្លេង ផ្ញើជាសារ ទៅវិញទៅមកបាន ដោយពុំចាំបាច់ភ្ជាប់ ជាមួយគណនី Facebook ក៏បានដែរ។
Facebook បញ្ចេញ Messenger ស៊េរីថ្មីសម្រាប់ឲ្យក្មេងៗប្រើ!
Reviewed by dhbxb
on
December 04, 2017
Rating:

No comments: