នេះគឺជា BMW i8 Roadster ស៊េរី 2019 រូបរាងទាក់ទាញ ជាមួយ​នឹង​បច្ចេក​វិទ្យា​ទំនើប


ក្នុងព្រឹត្តិការណ៍ LA Auto Show ឆ្នាំ 2017 ដែល​កំពុងធ្វើ​ឡើង​នៅ​ពេល​នេះ ក្រុម​ហ៊ុន​អាឡឺម៉ង់ BMW ទើប​នឹង​បើក​ផ្ទាំង​សំពត់​ស​បង្ហាញ​នូវ​ភាព​សិចស៊ី និង​ទាក់​ទាញ​របស់​ត្រកូល i8 របស់ខ្លួនសម្រាប់ឆ្នាំ 2019 ជាមួយនឹងម៉ូឌែល Roadster ថ្មី ដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើប ធ្វើឲ្យម្ចាស់​របស់​រថយន្ត​នេះ​មាន​ភាពងាយស្រួលក្នុងការបើកបរ ថែមទាំងមានសុវត្ថិភាពខ្ពស់ ពិសេសកម្លាំងម៉ាស៊ីនខ្លាំង ថែមទាំង​ស៊ីសាំង​តិច​ទៀតផង ជាមួយនឹងបច្ចេកវិទ្យា Hybrid។


BMW i8 ស៊េរី Roaster នេះផ្ដោតសំខាន់ទៅលើល្បឿន វាមានតែមួយជម្រើសប៉ុណ្ណោះគឺ Convertible ដែលគ្មានដំបូល តែអាចបញ្ជាបិទបើកដំបូលបានដោយចំនាយពេល 15 វិនាទី ជាកំណែ Update ថ្មីចេញ​ពីស៊េរី Coupe ដែលបិទដំបូល។ i8 Roaster គឺជារថយន្តស្ព័រមានកៅអីអង្គុយខាងមុខចំនួន 2 រូបរាង​ខាង​ក្រៅ​មានភាពខុសប្លែកគ្នាពី i8 ស៊េរីមុនៗបន្តិចដែរ ដោយក្រលែកមើល​មួយ​ភ្លែត​យើងអាចដឹងបាន​ថា​វាជា​រថយន្តរបស់ក្រុមហ៊ុនអ្វី តែអ្វីដែលប្លែកនោះគឺជុំវិញបទពិសោធន៍បើកបរជាក់ស្ដែង ដោយ i8 Roaster មាន​ទម្ងន់សរុប 1595 គីឡូក្រាម ត្រូវបានផលិតឡើងក្នុង Architecture ឈ្មោះថា LifeDrive ដែលធានា​ទៅ​ដ​ល់ការបើកបរបានរាប់សិបឆ្នាំ បំពាក់ជាមួយកង់ អាលុយមីញ៉ូម, ទ្វាបើកទៅលើ, សន្ទះខ្យល់, សារធាតុ Carbon និងពូកស្បែកជាដើម។

i8 Roadster នេះប្រើប្រាស់ស៊ីឡាំង 3 ជាមួយកម្លាំង 231 សេះ វាអាចបង្កើនល្បឿនពី ០KM/h ទៅ 100KM/h បានដោយចំនាយពេលត្រឹមតែ 4.4 វិនាទីប៉ុណ្ណោះ ជាមួយនឹង​សម្លេង​ស៊ីម៊ាំង​លាន់​ឮប្រសើរ​ជាងជំនាន់មុនៗ ធ្វើឲ្យអ្នកកាន់រថយន្តនេះចង់បើកលឿនៗតែម្ដង តែក៏ត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ។ ម្យ៉ាងវិញទៀត BMW ក៏បានធ្វើការកែតម្រូវ និងបង្កើនសមត្ថភាពមុខងារ eDrive ដែលជាបច្ចេកវិទ្យា Hybrid ដោយ i8 Roaster ទទួលបានអាគុយមានកម្លាំងភ្លើងធំជាងមុន ដោយម៉ូទ័រអគ្គិសនីចេញពី i8 Roadster នេះអាចផ្ដល់កម្លាំងបានរហូត 143 កម្លាំងសេះ ហើយបើបូកបញ្ជូលគ្នាទាំងម៉ាស៊ីនសាំង និង​ម៉ាស៊ីន​អគ្គិសនី​គឺ​​លោត​ដល់ 374 កម្លាំង​សេះ​ឯណោះ។

នៅក្នុងកន្លែងអង្គុយបើកបរ ត្រូវបានរចនាឡើងយ៉ាងពិសេសផ្ដល់នូវភាពស្រនុកស្រួលក្នុងការបើកបរ ដោយ​ម្ចាស់រថយន្តនេះអាចជ្រើសរើសការបើកបរចំនួន 5 ជម្រើសដូចជា៖
  • COMFORT (Hybrid)
  • SPORT (Hybrid)
  • ECO PRO (Hybrid)
  • COMFORT (All Electric Driving)
  • ECO PRO (All Electric Driving)
BMW i8 Roadster ស៊េរី 2019 នេះនឹងចេញលក់ជាផ្លូវការនាឆ្នាំ 2018 ខាងមុខនេះឯង ចំនែក​ឯតម្លៃ​នៅ​មិន​ទាន់​ប្រកាស​ប្រាប់ឲ្យដឹងនោះទេ សម្រាប់ពេលនេះ តែនឹងប្រកាសប្រាប់នៅពេលថ្ងៃចេញលក់​ខិត​ចូល​​មក​ដល់​។

\

នេះគឺជា BMW i8 Roadster ស៊េរី 2019 រូបរាងទាក់ទាញ ជាមួយ​នឹង​បច្ចេក​វិទ្យា​ទំនើប នេះគឺជា BMW i8 Roadster ស៊េរី 2019 រូបរាងទាក់ទាញ ជាមួយ​នឹង​បច្ចេក​វិទ្យា​ទំនើប Reviewed by dhbxb on December 01, 2017 Rating: 5

No comments:

loading...
Powered by Blogger.