ហ្សេរុយសាឡឹម៖ ​កូរ៉េខាងជើងថា វាជាទម្លាប់របស់សហរដ្ឋអាមេរិក ដែលចូលចិត្តបំផ្លាញអធិបតេយ្យភាពនៃរដ្ឋដទៃ

ស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើអ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ដូច្នេះថា៖ «ការសម្រេចទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី អ៊ីសា្រអែលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងគំរោងរើស្ថានទូតអាមេរិក សមតែទទួលបានការថ្កោលទោសពីសកលលោក ពីព្រោះវាគឺជាការប្រឆាំងដោយបើក ជំហរព្រមទាំងប្រមាថដល់ច្បាប់អន្តរជាតិ និងឆន្ទៈឯកភាពនៃសហគមន៍អន្តរជាតិ...តែទោះជាបែបនេះក្ដី យើងមិនភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តបែបនេះឡើយ​ដោយហេតុថា វាគឺជាទម្លាប់របស់សហរដ្ឋអាមេរិកទៅហើយដែលចូលចិត្តបំផ្លាញអធិបតេយ្យភាពនៃបណ្ដារដ្ឋដទៃ»
គួរបញ្ជាក់ថា បើតាមកូរ៉េខាងជើង បញ្ហាទីក្រុងហ្សេរុយសាឡឹម គួរតែត្រូវបានដោះស្រាយដោយយុតិ្តធម៌តាមរយៈសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។ ចំណែកឯសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវលើផលវិបាកនិងភាពតានតឹងដែលកើតចេញពីការសម្រេចចិត្តរបស់ខ្លួន៕

ហ្សេរុយសាឡឹម៖ ​កូរ៉េខាងជើងថា វាជាទម្លាប់របស់សហរដ្ឋអាមេរិក ដែលចូលចិត្តបំផ្លាញអធិបតេយ្យភាពនៃរដ្ឋដទៃ ហ្សេរុយសាឡឹម៖ ​កូរ៉េខាងជើងថា វាជាទម្លាប់របស់សហរដ្ឋអាមេរិក ដែលចូលចិត្តបំផ្លាញអធិបតេយ្យភាពនៃរដ្ឋដទៃ Reviewed by dhbxb on December 09, 2017 Rating: 5

No comments:

loading...
Powered by Blogger.