​លីបង់ជំរុញសម្ព័ន្ធអារ៉ាប់ដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកទាក់ទិននឹងរឿងហ្សេរុយសាឡឹម

ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេសសម្ព័ន្ធអារ៉ាប់ កាលពីថ្ងៃសៅរ៍ លោក Gebran Bassil ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះការសម្រេចចិត្តរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ​ដោយលោកចាត់ទុកថាវាគឺជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ និងមិនអាចទទួលយកបាន។ លោក Bassil បានគូសបញ្ជាក់ ដូច្នេះថា៖«វិធានការបឋមគួរតែត្រូវធ្វើឡើងប្រឆាំងនឹងការសម្រេចចិត្តនេះដោយផ្ដើមដំបូងពីការដាក់សម្ពាធការទូត ហើយបន្ទាប់មកគឺសម្ពាធនយោបាយ មុននឹងយើងត្រូវ ចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»
គួរបញ្ជាក់ថា កិច្ចប្រជុំសម្ព័ន្ធអារ៉ាប់ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ធ្វើឡើងដោយមានសំណើពីប៉ាឡេស្ទីន និងហ្ស៊កដានី បន្ទាប់ពីលោកដូណាល់ ត្រាំ បាន ប្រកាសកាលពីថ្ងៃពុធទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ក៏ដូចជាបញ្ជាឱ្យក្រសួងការបរទេសរបស់ខ្លួន ត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូតអាមេរិក ប្រចាំទីក្រុងតែអាវីវ ទៅទីក្រុងហ្សេរុយសាឡឹម បើទោះជាមានការរិះគន់ និងថ្កោលទោសពីអន្តរជាតិក៏ដោយ៕
​លីបង់ជំរុញសម្ព័ន្ធអារ៉ាប់ដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកទាក់ទិននឹងរឿងហ្សេរុយសាឡឹម ​លីបង់ជំរុញសម្ព័ន្ធអារ៉ាប់ដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកទាក់ទិននឹងរឿងហ្សេរុយសាឡឹម Reviewed by dhbxb on December 10, 2017 Rating: 5

No comments:

loading...
Powered by Blogger.