YouTube ចាប់​ផ្ដើម​លុប​គណនី​និង​វីដេអូ​រាប់​ម៉ឺន ដែល​ទាក់​ទង​នឹង Comment ពាក្យ​អាស​អាភាស​ហើយ


ដូចយើងខ្ញុំធ្លាប់រាយការណ៍ប៉ុន្មានថ្ងៃមុនអញ្ចឹង ថា YouTube នឹងចាត់វិធានធ្វើការ បិទពាណិជ្ជកម្មទាំងឡាយណា ដែលមាន Comment ពាក្យ អាសអាភាសនោះ។ ដោយរាល់ការ Comment ពាក្យអាសអាភាស ទាំងនោះគឺគេ សង្កេតឃើញថា គ្មានការផ្ដល់ប្រយោជន៍អ្វី ដល់សង្គមឡើយ និងគ្រាន់ជាការ ទាក់ទាញដើម្បីអោយគេ ចូលមើលវីដេអូ និងជាល្បិចបានអ្នក មើលច្រើននោះ។
ដូច្នេះ YouTube បានប្រកាសនូវវិធានការ ធ្វើការបិទពាណិជ្ជកម្ម នៅលើវីដេអូទាំងនោះ ដើម្បីលែងអោយមាន ការរកលុយ ដោយសារល្បិចទាក់ទាញ អ្នកចូលមើលដ៏ ស្មោគគ្រោកទាំងនោះទៀត ហើយ។ មិនត្រឹមតែប៉ុណ្ណោះ YouTube ក៏បានប្រាប់អោយដឹងថា វាជាការព្រមានផងដែរ ប្រសិន គណនីទាំងនោះ នៅតែបន្តហើយ មិនប្រញាប់លុបវីដេអូ ទាំងនោះទេ ខ្លួនក៏នឹងចាប់ផ្ដើមលុប វីដេអូនិង គណនីទាំងនោះភ្លាម។ មកដល់ពេលនេះ ក្រុមហ៊ុន YouTube បានធ្វើមែន ខ្លួនបានធ្វើការបិទពាណិជ្ជកម្ម ទៅលើវីដេអូណា ដែលទាក់ទងនឹង Comment អាសអាភាស ជាង 2 លានវីដេអូ។ ជាងនេះទៅទៀតនោះ YouTube បានធ្វើការលុប វីដេអូដែលប៉ះពាល់ ខ្លាំងអស់ 150,000 វីដេអូ ហើយក៏បានបិទ គណនីដែល នៅតែមិនព្រមលុប វីដេអូនិង Comment ចេញនោះ បាន 270 និងធ្វើការបិទ Comment នៅលើវីដេអូមួយចំនួនធំ លែងអោយមានអ្នក Comment ពាក្យអាសអាភាស ទៀត មានចំនួន 650,000 វីដេអូទៀតផង។
ទាំងនេះមិនគ្រប់គ្រាន់ឡើយ នេះគ្រាន់តែ YouTube បង្ហើបត្រួសៗនោះទេ ដោយគេនឹង ធ្វើចាត់វិធានការនេះ បន្តរហូតទាល់តែបាត់ អស់តែម្ដង។ អញ្ចឹងហើយសម្រាប់ អ្នកដែលធ្វើបែបនេះ នោះសូមប្រញាប់ លុបចេញនូវវីដេអូ ទាំងនោះអោយអស់ទៅ ប្រយ័ត្នហួសពេលគេ បិទទាំងគណនី។




YouTube ចាប់​ផ្ដើម​លុប​គណនី​និង​វីដេអូ​រាប់​ម៉ឺន ដែល​ទាក់​ទង​នឹង Comment ពាក្យ​អាស​អាភាស​ហើយ YouTube ចាប់​ផ្ដើម​លុប​គណនី​និង​វីដេអូ​រាប់​ម៉ឺន ដែល​ទាក់​ទង​នឹង Comment ពាក្យ​អាស​អាភាស​ហើយ Reviewed by dhbxb on November 29, 2017 Rating: 5

No comments:

loading...
Powered by Blogger.