គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ វាយប្រហារតំបន់ New Caledonia ដែនកោះរបស់បារាំង!


(ហុងកុង)៖ គ្រោះរញ្ជួយដីកម្រិត​ធ្ងន់ធ្ងររហូតដល់ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារ​នៅតំបន់ តាឌីត (Tadine) ​ស្ថិតនៅ​ចម្ងាយ ១២គីឡូម៉ែត្រ ពីភាគខាងកើត​នៃកោះ ញូកាឡេដូនៀ (New Caledonia) ជាដែនកោះកម្មសិទ្ធិ​របស់ប្រទេស​បារាំង ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​ភាគនិរតី (ភាគត្បូងកោះហ្វីជី និងភាគឦសានអូស្ត្រាលី) កាលពីវេលា​ម៉ោង ៨៖៤២ព្រឹកថ្ងៃអង្គារ​នេះតែម្តង។ នេះបើតាមការចេញ​ផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
ចំពោះការរញ្ជួយដី​ខាងលើនេះ មានជម្រៅពី​ក្នុងដី ១៤.៩គីឡូម៉ែត្រ ហើយសម្រាប់​ការព្រមាន​ពីរលកយក្សស៊ូណាមិនោះ គឺមិនមាននោះ​ឡើយ។ ដោយឡែកភ្លាមៗបែបនេះ ក៏មិន​ទាន់មាន​សេចក្តីរាយការណ៍​បញ្ជាក់ពីចំនួនជន​រងគ្រោះ និងការខូចខាត​នោះដែរ។ ចំពោះដែនកោះ New Calendonia របស់បារាំងនេះ មានប្រជាជនរស់នៅជិត ៣០០,០០០នាក់៕




គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ វាយប្រហារតំបន់ New Caledonia ដែនកោះរបស់បារាំង! គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ វាយប្រហារតំបន់ New Caledonia ដែនកោះរបស់បារាំង! Reviewed by dhbxb on October 30, 2017 Rating: 5

No comments:

loading...
Powered by Blogger.