(Update): គ្រោះរញ្ជួយដីនៅម៉ិចស៊ីកូ៖ មនុស្សស្លាប់កើនដល់៦១នាក់ ខណៈមេដឹកនាំប្រកាសកាន់ទុក្ខបីថ្ងៃ នៅទូទាំងប្រទេស
(ម៉ិចស៊ីកូ)៖ មនុស្សយ៉ាងតិចកើនដល់៦១នាក់ហើយបានស្លាប់ ក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមហិកមា ដែល បានអង្រួនកក្រើកបណ្តោយឆ្នេរភាគខាងត្បូង ប្រទេសម៉ិចស៊ីកូ កាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
ប្រធានាធិបតីម៉ិចស៊ីកូលោក Enrique Pena Nieto បានថ្លែងឲ្យដឹងថា មនុស្សចំនួន៦១បានបាត់បង់ជីវិត ដោយ៤៥នាក់នៅរដ្ឋ Oaxaca, ១២នាក់នៅរដ្ឋ Chiapas, និង០៤នាក់នៅរដ្ឋ Tabasco ហើយលោក បានសម្រេចប្រកាសយកពេល០៣ថ្ងៃ ដើម្បីធ្វើការកាន់ទុក្ខដល់ជនរងគ្រោះទូទាំងប្រទេស។ ក្រៅពីមានមនុស្សស្លាប់ គ្រោះរញ្ជួយដីខាងលើ ថែមទាំងបានដួលរលំអគារជាង៤០០ខ្នង និងប្រមាណ១,៧០០ខ្នងទៀតបានទទួលរងការខូចខាតផងដែរ។
គួរបញ្ជាក់ថា ចំណុយរញ្ជួយរបស់គ្រោះមហន្តរាយធម្មជាតិខាងលើ មានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ នៅចម្ងាយ១២៣គីឡូម៉ែត្រភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas។ បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ ខណៈលោក Enrique Pena Nieto បានអះអាងថា វាមានកម្រិត៨.២រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្រ្តម៉ិចស៊ីកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយកម្រិតរញ្ជួយរបស់វា ធំជាងគ្រោះរញ្ជួយដីកាលពីឆ្នាំ១៩៨៥ ដែលបានឆក់យកជិវិតមនុស្សយ៉ាងតិច៥,០០០នាក់ នៅតាមបណ្តារដ្ឋចំនួន០៤របស់ម៉ិចស៊ីកូទៅទៀត៕
(Update): គ្រោះរញ្ជួយដីនៅម៉ិចស៊ីកូ៖ មនុស្សស្លាប់កើនដល់៦១នាក់ ខណៈមេដឹកនាំប្រកាសកាន់ទុក្ខបីថ្ងៃ នៅទូទាំងប្រទេស
Reviewed by dhbxb
on
September 08, 2017
Rating:

No comments: