ជាប់គុកអស់១៧ឆ្នាំហើយ ទើបដឹងថាច្រឡំ ព្រោះតែបុរសម្នាក់នោះមានមុខដូចទៅនឹងចោរពេក តែពេលនេះ
អាមេរិក ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេដោះលែងក្រោយពេលជាប់គុកអស់១៧ឆ្នាំ ដោយសារចាប់ច្រឡំ។ មូលហេតុនៃការចាប់ច្រឡំនេះ គឺមកពីបុរសម្នាក់នោះមានមុខដូចទៅនឹងចោរពេក ដែលទើបតែពេលនេះ គេរកឃើញចោរពិតប្រាកដ។
លោក Richard Jones បានជំទាស់គ្រប់ពេលវេលាថា លោកមិនបានធ្វើបទល្មើសប្លន់ទូរស័ព្ទស្ត្រីម្នាក់ កាលពីឆ្នាំ១៩៩៩ ឡើយ។ តែមានអ្នកឃើញហេតុការណ៍ប្រាប់ថា គេឃើញលោកប្លន់ពិតមែន។ តែតាមការពិត គឺចោរនោះមានមុខមាត់ដូចទៅនឹងលោកសោះ។
អស់រយៈពេល១៧ឆ្នាំហើយ ដែលលោកត្រូវជាប់គុកជំនួសចោរពិតប្រាកដ។ លោកមានកូនស្រីពីរនាក់ នៅពេលនោះ។ តែលោកមិនបានមើលថែពួកគេឡើយ ដោយសារតែរវល់នៅក្នុងគុក។
ប៉ូលិសបានដោះលែងលោកវិញ ក្រោយពេលមានគេឃើញបុរសម្នាក់ទៀតមុខដូចទៅនឹងលោកបេះបិត ដែលមានឈ្មោះថា Ricky Amos។
ពិតជាស៊យមែនទែន ដែលចំណាយពេលក្នុងគុក១៧ឆ្នាំអត់ប្រយោជន៍ ទាំងខ្លួនមិនបានប្រព្រឹត្តបទល្មើសសោះ !
តែបើសិនជាលោកអ្នកមើលរូបថតខាងក្រោមចុះ ប្រាកដជាស្មានថា ជារូបមនុស្សតែមួយ។ នៅខាងឆ្វេង គឺជាលោក Richard និង នៅខាងស្តាំជាជនល្មើស Ricky៕
ជាប់គុកអស់១៧ឆ្នាំហើយ ទើបដឹងថាច្រឡំ ព្រោះតែបុរសម្នាក់នោះមានមុខដូចទៅនឹងចោរពេក តែពេលនេះ
Reviewed by dhbxb
on
September 08, 2017
Rating:

No comments: