គ្រោះ​ធម្មជាតិ​នៅ​ចិន​ពិតជាសាហាវ​ៗ​ណាស់​ដូច​ជា​ករណី​មួយនេះនេះ​ជាដើម


ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា គ្រោះ​បាក់​ដី​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​ចិន​សរុប​២​ករណី​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​៣០​នាក់ និង​បាត់​ខ្លួន​យ៉ាងតិច​១២​នាក់ ។ 
ការ​រាយការណ៍​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា គ្រោះ​បាក់​ដី​ទី​មួយ​ស្ថិត​នៅ​ក្នុង​ក្រុង​តូច​មួយ​ក្នុង​ខេត្ត Guizhou កាលពី​ថ្ងៃ​ច័ន្ទ​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​២៣​នាក់ និង​គ្រោះ​បាក់​ដី​លើក​ទី​ពីរ​គឺ​ស្ថិត​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ដែល​ធ្វើ​ឲ្យ​ស្លាប់​៧​នាក់ ។ តាម​ការ​រាយការណ៍​របស់​ភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា ក្រុម​ជួយ​សង្គ្រោះ​កំពុង​តែ​ស្វែងរក​មនុស្ស​ដែល​បាន​បាត់​ខ្លួន​ទាំង​១២​នាក់​តែ​រក​មិន​ទាន់​ឃើញ ។ 
គួរ​បញ្ជាក់​ថា រយៈពេល​ប្រមាណ​ស​ប្តា​ហ៍​នេះ​ប្រទេស​ចិន​បាន​ទទួល​រង​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ដូច​ជា គ្រោះ​បាក់​ដី និង​គ្រោះ​ទឹកជំនន់​ជាដើម ៕

គ្រោះ​ធម្មជាតិ​នៅ​ចិន​ពិតជាសាហាវ​ៗ​ណាស់​ដូច​ជា​ករណី​មួយនេះនេះ​ជាដើម គ្រោះ​ធម្មជាតិ​នៅ​ចិន​ពិតជាសាហាវ​ៗ​ណាស់​ដូច​ជា​ករណី​មួយនេះនេះ​ជាដើម Reviewed by dhbxb on September 02, 2017 Rating: 5

No comments:

loading...
Powered by Blogger.