ខ្សែការពារ Barcelona ថា Ousmane Dembele អាចនឹងស្នងតំណែង Neymar
តាមប្រភពព័ត៌មាន ESPNFC បានឲ្យដឹងថា ខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Samuel Umtiti ប្រាប់ថា កីឡាករដែលទើបនឹងទិញបាន Ousmane Dembele មានសមត្ថភាពខ្ពស់ដែលអាចជំនួសការលេងរបស់ Neymar បាន ។
កាលពីថ្ងៃចន្ទនេះ Barcelona ទើបទិញ Ousmane Dembele បានពីក្លឹប Borussia Dortmund ក្នុងតម្លៃ១២៥លានដុល្លារដើម្បីឲ្យមកជំនួសកន្លែងចាស់របស់ Neymar ។
ខ្សែការពារ Umtiti គឹជាមិត្តរួមក្រុមជម្រើសជាតិបារាំងជាមួយនឹង Dembele ហើយបាននិយាយថា Dembele នឹងធ្វើឲ្យក្លឹបទទួលភាពលេចធ្លោក្នុង La Liga នាពេលខាងមុខនេះ ។ មិនត្រឹមតែប៉ុណ្ណោះគេបានប្រាប់ថា កីឡាករដូច Dembele គឹជាកីឡាករដែលក្លឹបអ្នកមានបុណ្យស្វែងរក ក្រោយពេលបាត់បង់ Neymar ទៅក្លឹបអ្នកមានបារាំង PSG ៕
ខ្សែការពារ Barcelona ថា Ousmane Dembele អាចនឹងស្នងតំណែង Neymar
Reviewed by dhbxb
on
September 02, 2017
Rating:

No comments: