ព្រឹទ្ធសមាជិកសភាលោក John McCain៖ សហរដ្ឋអាមេរិក កំពុងចាញ់សង្រ្គាមនៅអាហ្វហ្គានីស្ថាន ដោយសារចលាចលផ្ទៃក្នុង
(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកសភាអាមេរិក លោក John McCaian បាននិយាយថា សហរដ្ឋអាមេរិក កំពុងចាញ់សង្រ្គាមនៅអាហ្វហ្គានីស្ថាន ជាទីដែលទីក្រុងវ៉ាស៊ីនតោន បានដឹកនាំ ប្រតិបតិ្តការយោធាគាំទ្ររដ្ឋាភិបាលទីក្រុងកាប៊ុល អស់រយៈពេលជាង១៦ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក McCain ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ CBS ដោយលោកថែមទាំងបញ្ជាក់ទៀតថា បញ្ហាធំគឺស្ថិតនៅលើសេតវិមាន ដែលមិនទាន់ ចេញយុទ្ធសាស្ត្រជាក់លាក់ណាមួយ ដោយសារតែ «ចលាចលផ្ទៃក្នុង»។ ព្រឹទ្ធសមាជិកមកពីរដ្ឋអារីហ្សូណារូបនេះ បានលើកឡើងដូច្នេះថា៖ «យើងមិនមានយុទ្ធសាស្ត្រ ដូច្នេះយើងនឹង បរាជ័យ ហើយនៅពេលអ្នកមិនបានទទួលជ័យជម្នះ គឺអ្នកនឹងបរាជ័យ រីឯកងទ័ពជាតិអាហ្វហ្គានីស្ថាន នឹងមិនអាចទទួលយកបរាជ័យនេះឡើយ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានធ្វើប្រតិបត្តិការយោធានៅអាហ្វហ្គានីស្ថាន តំាងតែពីឆ្នាំ២០០១មកម្លេះ បន្ទាប់ពីមានមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា។ បេសកកម្មយោធា នៅក្នុងប្រទេសនេះ បានបញ្ចប់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ហើយរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ទើបអង្គការណាតូ ប្រកាសបន្តបេសកកម្មថ្មី ដើម្បីជួយកងកម្លាំងអាហ្វហ្គានី ស្ថាន ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាមតាលីបង់ ដោយបន្សល់ទុកកងទ័ពណាតូ៥,០០០នាក់។ ក៏ប៉ុន្តែ ប្រឈមមុខនឹងការពង្រីកឥទ្ធិពលកាន់តែខ្លាំងរបស់ក្រុមតាលីបង់ ក្រសួងការ ពារជាតិអាមេរិក មានគំរោងបញ្ជូនកងទ័ពបន្ថែម ៤,០០០នាក់ជាថ្មី ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក៕
ព្រឹទ្ធសមាជិកសភាលោក John McCain៖ សហរដ្ឋអាមេរិក កំពុងចាញ់សង្រ្គាមនៅអាហ្វហ្គានីស្ថាន ដោយសារចលាចលផ្ទៃក្នុង
Reviewed by dhbxb
on
July 10, 2017
Rating:

No comments: