នាយករដ្ឋមន្ត្រីអ៊ីស្រាអែល «ជួយផ្សព្វផ្សាយពីអានុភាពដ៏អស្ចារ្យ នៃនាវាដឹកយន្តហោះចម្បាំងអាមេរិក» ដែលដឹកនាំការកម្ចាត់ក្រុម ISIS!



​(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបំពេញ​ដំណើរទស្សនកិច្ច​នៅលើនាវាពិឃាត​អាមេរិក USS George H.W. Bush នៅឯខាងក្រៅ​ទីក្រុង Haifa​ ហើយថែម​ទំាងបាន​ជួយផ្សព្វផ្សាយពីនាវាចម្បាំងមួយនេះផងដែរថា ជានាវាដ៏ខ្លាំង​អស្ចារ្យបំផុត ក្រោយត្រឡប់ពីការប្រយុទ្ធ​ជាមួយពួក ISIS អស់រយៈពេលជាង ០៥ខែមកនេះ។ នេះ​បើតាមការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងនាឱកាស​នោះដែរ លោក Netanyahu បានលើកឡើង​ពីការចូលរួម​ចំណែក​របស់អ៊ីស្រាអែល ក្នុងការប្រយុទ្ធ​នឹងពួក ISIS នៅស៊ីរី និងអ៊ីរ៉ាក់ និងបានកោត​សរសើរយ៉ាងខ្លាំង​ដល់ ក្រុម​ចំរុះអន្តរជាតិដឹកនាំដោយអាមេរិក។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលរូបនេះ គូសបញ្ជាក់​យ៉ាងដូច្នេះថា «យើងនៅទីនេះ គឺនៅលើ​នាវាផ្ទុកយន្ដហោះ​ចម្បាំង​ដ៏អស្ចារ្យបំផុត​របស់សហរដ្ឋអាមេរិក ហើយនៅមិន​ឆ្ងាយពី​ទីនេះ នៅមាននាវា​ចម្បាំងដ៏អស្ចារ្យ​មួយផ្សេងទៀត​ នោះគឺរដ្ឋអ៊ីស្រាអែល... អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ជាអ្នក​ស្រឡាញ់សន្តិភាព តែយើងទំាងពីរក៏បាន​ទទួលស្គាល់​ផងដែរ ចំពោះភាពចាំបាច់ក្នុង​ការប្រយុទ្ធប្រឆាំង​នឹងសត្រូវ​នៃសន្តិភាព, អ្នកបំផ្លាញ​ប្រយោជន៍រួម​របស់យើង ... ដែលទំាងនេះហើយជារឿងយើង​កំពុងធ្វើរួមគ្នា»។

គួរបញ្ជាក់ថា អ៊ីស្រាអែល​មិនបានចេញ​មុខមាត់ជាផ្លូវការ​ជាមួយសហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមកម្ទេចពួក ISIS នៅស៊ីរីនោះទេ។ ក៏ប៉ុន្តែម្ដងម្កាល កងកម្លាំងអ៊ីស្រាអែល តែងតែដឹកនាំ​ការវាយប្រហារ​តាមផ្លូវអាកាស​នៅស៊ីរី ដោយផ្ដោត​សំខាន់លើក្រុម​ឧទ្ទាមហេសប៊ូលឡា​ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក៕


នាយករដ្ឋមន្ត្រីអ៊ីស្រាអែល «ជួយផ្សព្វផ្សាយពីអានុភាពដ៏អស្ចារ្យ នៃនាវាដឹកយន្តហោះចម្បាំងអាមេរិក» ដែលដឹកនាំការកម្ចាត់ក្រុម ISIS! នាយករដ្ឋមន្ត្រីអ៊ីស្រាអែល «ជួយផ្សព្វផ្សាយពីអានុភាពដ៏អស្ចារ្យ នៃនាវាដឹកយន្តហោះចម្បាំងអាមេរិក» ដែលដឹកនាំការកម្ចាត់ក្រុម ISIS! Reviewed by dhbxb on July 06, 2017 Rating: 5

No comments:

loading...
Powered by Blogger.