លោក អេង ឆៃអ៊ាង៖ CNRP នឹងដករូប លោក សម រង្ស៊ី ចេញពីស្លាកគណបក្សខ្លួន ពេលវិសោធនកម្មច្បាប់ គណបក្សនយោបាយថ្មី ចូលជាធរមាន


(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ នៅទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសថា គណបក្សសង្រ្គោះជាតិនឹងដករូប លោក សម រង្ស៊ី ចេញពីស្លាកគណបក្សរបស់ខ្លួន បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។
លោក អេង ឆៃអ៊ាង បានអះអាងបែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ពិនិត្យលើសេចក្តីស្នើ វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក អេង​ ឆៃអ៊ាង បានបញ្ជាក់យ៉ាងខ្លីថា៖ «ច្បាប់ចែង ! ខ្ញុំនិយាយឲ្យស្តាប់ ឧទាហរណ៍ថា គេមិនឲ្យប្រើឈ្មោះ រូបឯកឧត្តម សម រង្ស៊ី យើងធ្វើទៅ ! យើងទៅខ្វល់អី យើងសរុបគោលដៅរបស់យើងតើ វាមិនមានអីទេ ព្រោះរឿងអស់ហ្នឹងយើងអាចកែកុនបាន។ នៅពេលយើងឈ្នះឆ្នោត យើងមានសំឡេងគ្រប់គ្រាន់ យើងលុបចោលវិញទៅ ចប់បាត់ហើយ»
លោក អេង ឆៃអ៊ាង៖ CNRP នឹងដករូប លោក សម រង្ស៊ី ចេញពីស្លាកគណបក្សខ្លួន ពេលវិសោធនកម្មច្បាប់ គណបក្សនយោបាយថ្មី ចូលជាធរមាន លោក អេង ឆៃអ៊ាង៖ CNRP នឹងដករូប លោក សម រង្ស៊ី ចេញពីស្លាកគណបក្សខ្លួន ពេលវិសោធនកម្មច្បាប់ គណបក្សនយោបាយថ្មី ចូលជាធរមាន Reviewed by dhbxb on July 06, 2017 Rating: 5

No comments:

loading...
Powered by Blogger.