ធ្លាក់យន្តហោះដឹកយោធាខ្នាតធំរបស់អាមេរិក «C-130» ឆក់យកជីវិតមនុស្ស០៥នាក់ នៅរដ្ឋ Mississippi!
(វ៉ាស៊ីនតោន)៖ យន្ដហោះយោធាអាមេរិកមួយគ្រឿង បានធ្លាក់នៅក្នុងរដ្ឋ Mississippi ដោយបានផ្ដាច់យកអាយុជីវិតមនុស្ស០៥នាក់ ខណៈមន្ត្រីយោធាជឿជាក់ថា មនុស្សសរុប ០៩នាក់ បានជិះនៅលើយន្ដហោះយោធាខ្នាតធំនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Sputnik របស់រុស្ស៊ីនៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
ប៉ុន្តែភ្លាមៗនោះដែរ ពុំទាន់មានការបញ្ជាក់ណាមួយពីមូលហេតុធ្លាក់នៅឡើយទេ ហើយបើតាមនាយកទីភ្នាក់ងារគ្រប់គ្រងការសង្រ្គោះបន្ទាន់របស់យោធាអាមេរិក លោក Lee Smithson យន្ដហោះដែលធ្លាក់នោះជាប្រភេទយន្ដហោះយោធាធុន C-130 និងទំនងជាបានផ្ទុកអ្នកដំណើរ ០៩នាក់ ក្នុងនោះមនុស្ស ០៥នាក់ ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិតទៅហើយ៕
ធ្លាក់យន្តហោះដឹកយោធាខ្នាតធំរបស់អាមេរិក «C-130» ឆក់យកជីវិតមនុស្ស០៥នាក់ នៅរដ្ឋ Mississippi!
Reviewed by dhbxb
on
July 11, 2017
Rating:

No comments: