លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ប៉ូឡូញហើយ ដើម្បីពិភាក្សាពីបញ្ហាថាមពល ជាមួយបណ្តាមេដឹកនាំអឺរ៉ុប!
(ប៉ូឡូញ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញហើយ មុននឹងលោកត្រូវថ្លែងសារទៅកាន់ក្រុមមនុស្សម្នា នៅខាងក្រៅរដ្ឋធានី Warsaw និងចូល រួមកិច្ចប្រជុំស្ដីពីថាមពលជាមួយមេដឹកនាំអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋាន ទីក្រុង Warsaw កាលពីយប់ថ្ងៃពុធ នាឱកាសបំពេញដំណើរទស្សកិច្ចជាលើកដំបូង ទៅកាន់ប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ ជាទីដែលលោកនឹងត្រូវចូលរួមកិច្ចប្រជុំ G20 ជាមួយបណ្ដាមេដឹកនាំពិភពលោក ក្រោមការរំពឹងទុក្ខថា នឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ បើទោះជាអឺរ៉ុបកំពុងអាក់អន់ចិត្តនឹងប្រធានាធិបតីអាមេរិករូបនេះក៏ដោយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងថ្លែងសារទៅកាន់ហ្វូងមនុស្សនៅថ្ងៃព្រហស្បតិ៍នេះ នៅឯទីលាន Krasinski Square បន្ទាប់មកត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីប៉ូឡូញ និងក្រូអាត ព្រមទំាងចូលរួមកិច្ចប្រជុំស្ដីពីវិស័យថាមពល ជាមួយមេដឹកនាំអឺរ៉ុបផងដែរ មុននឹងហោះទៅកាន់ទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅថ្ងៃសុក្រស្អែកនេះ៕
លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ប៉ូឡូញហើយ ដើម្បីពិភាក្សាពីបញ្ហាថាមពល ជាមួយបណ្តាមេដឹកនាំអឺរ៉ុប!
Reviewed by dhbxb
on
July 06, 2017
Rating:

No comments: