រដ្ឋសភា សម្រេចយក សេចក្តីស្នើវិសោធនកម្ម ច្បាប់គណបក្សនយោបាយ ទៅអនុម័តក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១០ ខែកក្កដា, ខណៈបក្សប្រឆាំងប្រកាសមិនចូលរួម
(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋសភា បានសម្រេចយកសេចក្តីស្នើវិសោធនកម្ម ច្បាប់គណបក្សនយោបាយ ទៅពិភាក្សា និងអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
ទោះជាយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រកាសថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងមិនចូលរួមប្រជុំពេញអង្គ ដើម្បីអនុម័តចំពោះសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយនេះឡើយ។
រដ្ឋសភា សម្រេចយក សេចក្តីស្នើវិសោធនកម្ម ច្បាប់គណបក្សនយោបាយ ទៅអនុម័តក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១០ ខែកក្កដា, ខណៈបក្សប្រឆាំងប្រកាសមិនចូលរួម
Reviewed by dhbxb
on
July 06, 2017
Rating:

No comments: