គ្រោះធម្មជាតិ! ខ្យល់កន្រ្ទាក់បំផ្លាញផ្ទះពលរដ្ឋចំនួន៤ខ្នង និងផលដំណាំជាច្រើន នៅស្រុកសំបូរ ខេត្តក្រចេះ


(ក្រចេះ)៖ បាតុភូតខ្យល់កន្រ្ទាក់ បានបំផ្លាញផ្ទះពលរដ្ឋចំនួន៤ខ្នង និងផលដំណាំជាច្រើនទៀត កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិខ្លីទទឹង ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចស្រុកសំបូរ បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបណ្ដាលឲ្យដួលផ្ទះចំនួន៤ខ្នង ខូចខាតទាំងស្រុងចំនួន៣ខ្នង និងផលដំណាំជាច្រើនទៀត។

សមត្ថកិច្ចបានបន្តថា ម្ចាស់ផ្ទះចំនួន៤ខ្នង ដែលរងការខូតខាតរួមមាន ទី១៖ ឈ្មោះ គីម ប៉ាតូ មានផ្ទះប្រវែង៩ម៉ែត្រ គុណ១២ម៉ែត្រ ទី២៖ ឈ្មោះ តោ គឹមច្រុង មានផ្ទះប្រវែង៤ម៉ែត្រ គុណ៦ម៉ែត្រ ទី៣៖ ឈ្មោះ ចាន់ ដារ៉ា មានផ្ទះប្រវែង៥ម៉ែត្រ គុណ១២ម៉ែត្រ និងម្ចាស់ផ្ទះទី៤៖ ឈ្មោះ ចែ យូហេង ផ្ទះប្រវែង៨ម៉ែត្រ គុណ១២ម៉ែត្រ ហើយចំនួន៣ខ្នង ដួលខ្ទិចខ្ទីអស់ និង១ខ្នងទៀត របើកដំបូលខូចខាតតិចតួច ផលដំណាំ ដើមឈើ និងទ្រព្យសម្បត្តិផ្សេងៗទៀត។
សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិ ដោយខ្យល់កន្ទ្រាក់នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ៕


គ្រោះធម្មជាតិ! ខ្យល់កន្រ្ទាក់បំផ្លាញផ្ទះពលរដ្ឋចំនួន៤ខ្នង និងផលដំណាំជាច្រើន នៅស្រុកសំបូរ ខេត្តក្រចេះ គ្រោះធម្មជាតិ! ខ្យល់កន្រ្ទាក់បំផ្លាញផ្ទះពលរដ្ឋចំនួន៤ខ្នង និងផលដំណាំជាច្រើន នៅស្រុកសំបូរ ខេត្តក្រចេះ Reviewed by dhbxb on July 04, 2017 Rating: 5

No comments:

loading...
Powered by Blogger.