បង្ក្រាបការជួញដូរគ្រឿងញៀន នៅខណ្ឌ​ពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតថ្នាំ៨កញ្ចប់


 កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានចុះបង្ក្រាបមុខសញ្ញាឆបោកម៉ូតូ និងចែកចាយគ្រឿងញៀនចំនួន៣នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន៨កញ្ចប់ ព្រមទាំងសម្ភារជក់មួយចំនួនទៀតផងដែរ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ
ស្ថិតនៅចំណុចផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឈិន ណាឡាង ហៅនី អាយុ៣០ឆ្នាំ ទី២-ឈ្មោះ ឡេង ណារិទ្ធ អាយុ៣៦ឆ្នាំ និងទី៣-ឈ្មោះ ខន អឿន អាយុ៣៦ឆ្នាំ។
បច្ចុបន្នជនសង្ស័យទាំង៣នាក់ ជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យចាត់​កាបន្តតាម​នីតិវិធី៕






បង្ក្រាបការជួញដូរគ្រឿងញៀន នៅខណ្ឌ​ពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតថ្នាំ៨កញ្ចប់ បង្ក្រាបការជួញដូរគ្រឿងញៀន នៅខណ្ឌ​ពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតថ្នាំ៨កញ្ចប់ Reviewed by dhbxb on July 09, 2017 Rating: 5

No comments:

loading...
Powered by Blogger.