តុល្យការទឹកជំនន់អ្នកស្លាប់កើនឡើង
ជប៉ុន ៖ បណ្តាអ្នកជួយសង្គ្រោះនាថ្ងៃទី៩ កក្កដា បន្តប្រតិបត្តិការជម្លៀសមនុស្សចេញនៅតាមទីតាំងដាច់ស្រយាលទាំងឡាយនៅជប៉ុន៣ថ្ងៃក្រោយទឹកជំនន់យ៉ាងបំផ្លិចបំផ្លាញនៅភាគខាងត្បូងប្រទេសដោយតុល្យការអ្នកស្លាប់ឡើងដល់១៨នាក់ហើយ ។
បណ្តាស្ទឹងដែលមានទឹកជោរជន់មកពីភ្លៀងធ្លាក់យ៉ាងខ្លាំងពុំធ្លាប់មានពីមុនមកបានបំផ្លាញផ្លូវថ្នល់ទាំងឡាយ ផ្ទះសម្បែង និងសាលារៀនក្នុងផ្នែកមួយធំនៃកោះ KYSUSHU ជាកោះធំមួយក្នុងចំណោមកោះសំខាន់៤របស់ជប៉ុនស្ថិតនៅចម្ងាយប្រមាណជា៩០០គីឡូម៉ែត្រ ភាគនិរតីក្រុងតូក្យូ ។
លោកយ៉ូស៊ីហ៊ីដ ស៊ូហ្គា អ្នកនាំពាក្យរដ្ឋាភិបាលក្នុងសន្និសីទសារព័ត៌មានមួយថ្លែងថា អ្នកជួយសង្គ្រោះប្រមាណជា១២.០០០នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី៩ កក្កដា ប៉ុនប៉ងតាមរុករកបណ្តាអ្នកនៅរស់រានមានជីវិត ។ យើងធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយសង្គ្រោះមនុស្សទាំងឡាយដែលបាត់ខ្លួន ឬជាប់នៅកន្លែងណាមួយ ។
តុល្យការចុងក្រោយរៀបរាប់ពីមនុស្សស្លាប់១៨នាក់ និងបាត់ខ្លួន២៧នាក់ ។ ខាងផ្នែកឧតុនិយមជប៉ុនកាលពីថ្ងៃទី៩ កក្កដា បានព្រមានពីភ្លៀងធ្លាក់ខ្លាំងថ្មីៗ និងការហូរភក់នៅកោះ KYUSHU ៕
តុល្យការទឹកជំនន់អ្នកស្លាប់កើនឡើង
Reviewed by dhbxb
on
July 09, 2017
Rating:

No comments: