YouTube ចាប់ផ្ដើម​ប្ដឹង​បិទ​វេបសាយ​ដែល​អាច​បំលែង​វីដេអូ​របស់​ខ្លួន​ទៅ​ជា File Mp3 ហើយ


YouTube នៅពេលបច្ចុប្បន្ននេះ ចាប់​ផ្ដើម​ចេញ​វិធាន​ការប្រឆាំង និងបិទ​​អ្វី​ជាប់​ទាក់​ទង និង​ប៉ះពាល់​ដល់​កម្មសិទ្ធ​​បញ្ញា និង​​វីដេអូ​​ចំលង​​ពី​​គេ។ ដោយថ្មីៗ​នេះ​ក្រុម​ហ៊ុន YouTube បានធ្វើ​ការ​កែ​ប្រែ​ច្រើន​ខ្លាំង​បង្កើត​​ច្បាប់​​ថ្មី បិទនូវវីដេអូ និងគណនីដែលបង្ហោះវីដេអូចេះ​តែ​បង្ហោះ​ដើម្បី​អោយ​បាន​លុយ​មិន​ខ្វល់​ពី​ការ​ប៉ះ​ពាល់​ដល់​សង្គម​និង​ក្មេងៗ។
ដោយឡែកថ្មីៗនេះទៀតហើយក្រុមហ៊ុន YouTube បានធ្វើការប្រកាសប្ដឹងបិទនូវ វេបសាយ មួយ​ចំនួន​ដែល អាច​ធ្វើ​ការ​បំលែងវីដេអូ ក្នុងវេបសាយ YouTube ទៅជា Mp3 ហើយ។ ​ដោយ​សារ​វា​ប៉ះពាល់​កម្មសិទ្ធ​បញ្ញា ខ្លាំង​យកវីដេអូ​ចម្រៀង​អ្នក​ដទៃមក​ចម្លង​ហើយ បំលែងជា Mp3 ទៀតនោះ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​វេបសាយ​ទាំង​នោះ​តម្រូវ​ការ​ដោយគ្រាន់តែ Copy ដំណរភ្ជាប់តែពីវេបសាយ YouTube នោះ​គឺ​អាច​បំលែងជា File Mp3 បានហើយ ហើយអាចទាញយក file នោះបានទៀតផង។ ដោយហេតុតែ​វា​ទាក់ទង​នឹងកម្មសិទ្ធបញ្ញារបស់ YouTube ដូច្នេះហើយក្រុមហ៊ុនមួយនេះត្រូវប្ដឹងបិទ វេបសាយ​ទាំង​នោះ​អោយ​អស់​ហើយ នៅពេលនេះវេបសាយល្បីៗមួយចំនួន ដែលអាចបំលែង គ្រាន់តែ​យក​ដំណរភ្ជាប់​ពី​វេបសាយ YouTube ទៅដាក់នៅក្នុងវេបសាយទាំងនោះអាចបំលែងជា Mp3​ ត្រូវបានបិទបណ្ដើរៗ​ហើយ​។ វេបសាយទាំងនោះមានឈ្មោះថា Mp3.org និង YouTube-Mp3.org សុទ្ធតែត្រូវបានបិទ។
ទាំងនេះគ្រាន់ជាការចាប់ផ្ដើមនោះទេ ដោយវេបសាយ ជាច្រើនទៀត​នឹងត្រូវ​បិទ​ជាបន្ត​រហូត​ទាល់​តែ​ក្រុមហ៊ុន YouTube នោះបញ្ឈប់ និងមានការលើកលែងទៅលើវេបសាយមួយចំនួន។


YouTube ចាប់ផ្ដើម​ប្ដឹង​បិទ​វេបសាយ​ដែល​អាច​បំលែង​វីដេអូ​របស់​ខ្លួន​ទៅ​ជា File Mp3 ហើយ YouTube ចាប់ផ្ដើម​ប្ដឹង​បិទ​វេបសាយ​ដែល​អាច​បំលែង​វីដេអូ​របស់​ខ្លួន​ទៅ​ជា File Mp3 ហើយ Reviewed by dhbxb on November 29, 2017 Rating: 5

No comments:

loading...
Powered by Blogger.