បារាំង ថ្កោលទោសការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីរបស់កូរ៉េខាងជើង ហើយបានស្នើឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Yves Le Drian បានឲ្យដឹងតាមសេចក្តីថ្លែងការណ៍មួយថា ទង្វើរបស់កូរ៉េខាងជើង «គឺបានបំពានសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ, ដែលធ្វើឲ្យអន្តរាយដល់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ»។ លោកបន្តថា «វាដល់ពេលវេលា ដើម្បីបង្កើនសម្ពាធ និងទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង»។
សហភាពអឺរ៉ុប បានចាត់ទុកសកម្មភាពនេះគឺជា «ការបំពានបន្ថែមទៀតដែលមិនអាចទទួលយកបាន» នៃកាតាព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានធ្វើកិច្ចប្រជុំជាបន្ទាន់ នៅរសៀលថ្ងៃពុធ ដើម្បីពិភាក្សាលើការបាញ់សាកល្បងគ្រាប់មីស៊ីល អន្តរទ្វីប ចុងក្រោយបំផុត របស់កូរ៉េខាងជើងនេះ។

សូមជំរាបថា កូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យ នូវគ្រាប់មីស៊ីល ដែលខ្លួនទើបតែអភិវឌ្ឍន៍ឡើងថ្មី នាព្រឹកថ្ងៃពុធនេះ ហើយប្រកាសថា មីស៊ីលជាមួយបច្ចេកវិទ្យាថ្មីនេះអាចបាញ់ដល់គ្រប់ទីតាំងនៃសហរដ្ឋអាមេរិក៕
បារាំង ថ្កោលទោសការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីរបស់កូរ៉េខាងជើង ហើយបានស្នើឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត
Reviewed by dhbxb
on
November 29, 2017
Rating:

No comments: