Messi ព្រមបន្តកិច្ចសន្យា ៤ឆ្នាំទៀតជាមួយ Barcelona ដោយទទួលបានប្រាក់ឈ្នួលជាង ៦៤ម៉ឹនដុល្លារក្នុង១សប្តាហ៍
(បាសេឡូណា)៖ ក្លឹបអ្នកមានបុណ្យ FC Barcelona បានប្រកាសជាផ្លូវការថា កីឡាករខ្សែប្រយុទ្ធស្នូល Lionel Messi បានព្រមព្រៀងបន្តកិច្ចសន្យាជាមួយក្លឹបរយៈពេល ៤ឆ្នាំទៀត ដោយទទួលបានប្រាកឈ្នួល ៥០ម៉ឺនផោន (ប្រមាណ ៦៤.៥ម៉ឺនដុល្លារអាមេរិក) ក្នុង១សប្តាហ៍ នេះបើយោងតាម Dailymail ចេញផ្សាយមុននេះ។
កីឡាករជនជាតិអាហ្សង់ទីន វ័យ៣០ឆ្នាំ Messi នឹងចុះកិច្ចសន្យាជាមួយក្លឹប ក្រោយបញ្ចប់ Honeymoon វិញ បន្ទាប់ពី រូកគេទើបរៀបការរួចកាលពីសប្តាហ៍មុននេះ។
កិច្ចសន្យាថ្មីរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ នឹងផុតសុពលភាពរហូតដល់ឆ្នាំ២០២១ បន្ទាប់ពីរូបគេបានចំណាយពេល ១៧ឆ្នាំមកហើយលេងនៅ Camp Nou និងជួយឲ្យក្លឹបឈ្នះពានយ៉ាងសន្ធឹកសន្ធាប់ ផងដែរ និងកំពុងមានដៃគូប្រយុទ្ធជួរមុខ Luis Suarez និង Neymar ជាដើម បើទោះបីជាធ្លាក់ក្នុងវគ្គ ៨ក្រុមនៃ Champions League រដូវកាលមុនក៏ដោយ៕
Messi ព្រមបន្តកិច្ចសន្យា ៤ឆ្នាំទៀតជាមួយ Barcelona ដោយទទួលបានប្រាក់ឈ្នួលជាង ៦៤ម៉ឹនដុល្លារក្នុង១សប្តាហ៍
Reviewed by dhbxb
on
July 05, 2017
Rating:

No comments: