វិមានក្រឹមឡាំង៖ លោក ត្រាំ និងលោក ពូទីន ជួបគ្នាជាលើកដំបូង នៅថ្ងៃទី០៧ ខែកក្កដា នៅអាល្លឺម៉ង់
(មូស្គូ)៖ នៅទីបំផុតជំនួបជាលើកដំបូង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានទទួលស្គាល់ជាផ្លូវការហើយ ដោយវានឹងត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដាខាងមុខនេះ នាឱកាសដែលអ្នកទំាងពីរចូលរួមកិច្ចកំពូលប្រជុំ G20 នៅប្រទេសអាល្លឺម៉ង់។ នេះបើតាមទីប្រឹក្សាវិមានក្រឹមឡាំង លោក Iouri Ouchakov ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
លោក Iouri Ouchakov នៅចំពោះមុខអ្នកសារព័ត៌មានបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «មានកិច្ចព្រមព្រៀងមួយស្ដីពីជំនួបនៅថ្ងៃទី០៧ ខែកក្កដា»។ កិច្ចប្រជុំកំពូល G20 នឹងត្រូវប្រព្រឹត្តទៅ ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដា នៅក្នុងទីក្រុង Hambeurg ប្រទេសអាល្លឺម៉ង់ រីឯសេតវិមានក៏ធ្លាប់បានលើកឡើងពីជំនួប ជាលើកដំបូងនេះដែរ ហើយបើតាមមន្ត្រីអាមេរិកម្នាក់ថ្លែងនៅក្នុង លក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញា របៀបវារៈសំខាន់សម្រាប់ជំនួបរវាងលោក ត្រាំ និងលោក ពូទីន អាចនឹងផ្ដោតសំខាន់លើស្ថានភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន, សង្គ្រាមស៊ីរី ព្រមទំាងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា ខាងសេតវិមាននៅថ្ងៃអង្គារនេះ ក៏បានទទួលស្គាល់ផងដែរពីជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី០៧ ខែកក្កដា៕
វិមានក្រឹមឡាំង៖ លោក ត្រាំ និងលោក ពូទីន ជួបគ្នាជាលើកដំបូង នៅថ្ងៃទី០៧ ខែកក្កដា នៅអាល្លឺម៉ង់
Reviewed by dhbxb
on
July 04, 2017
Rating:

No comments: