ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅ៣ទីតាំងផ្សេងគ្នា និងដកហូតវត្ថុតាងមួយចំនួន នៅស្រុកអង្គរជ័យ


(កំពត)៖ កម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀនដ៏សកម្មចំនួន៤នាក់ និងរឹបអូសថ្នាំញៀន ជិត២០កញ្ចប់ នៅក្នុងភូមិសាស្ត្រក្រុងកំពត និងស្រុកអង្គរជ័យ ក្នុង៣ករណីផ្សេងគ្នា។
លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ករណីទី១៖ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃជិតត្រង់ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ នេះ កម្លាំងបង្ក្រាបបានជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ដកហូតបានថ្នាំ២កញ្ចប់តូច នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ជនសង្ស័យ ឈ្មោះ គង់ សុភ័ក្រ្ត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់ កន្លែងឃាត់ខ្លួនខាងលើ។

ករណីទី២៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃខែដដែលកម្លាំងឃាត់ខ្លួនបានជនចែកចាយ និងប្រើប្រាស់គ្រឿងញៀន២នាក់ជាប្តី ប្រពន្ធ និងដកហូតថ្នាំញៀនបាន៤កញ្ចប់តូច នៅំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ជនសង្ស័យទាំង២នាក់ មានប្តី ឈ្មោះ បួរ វ៉ាន់អ៊ីង អាយុ២៦ឆ្នាំ និងជនសង្ស័យជាប្រពន្ធ ឈ្មោះ យិន វ៉េត អាយុ២៦ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិ សង្កាត់ កន្លែងឃាត់ខ្លួនខាងលើ។

ករណីទី៣៖ នៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃ ខែដដែល កម្លាំងចុះបង្រ្កាបគ្រឿងញៀន ឈានទៅឃាត់ខ្លួន បានជនជួញដូរគ្រឿងញៀនម្នាក់ និងដកហូតត្ថុតាងរួមមាន៖ថ្នាំញៀន១០កញ្ចប់ ក្នុងនោះ២កញ្ចប់ធំ ម៉ូតូចំនួន១គ្រឿង ជញ្ជីងថ្លឹង១ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត នៅចំណុចភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ ជនសង្ស័យឈ្មោះ ឆាយ ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ រួមនឹងវត្ថុតាងពាក់ព័ន្ធ កំពុងឃាត់ខ្លួននិងរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅ៣ទីតាំងផ្សេងគ្នា និងដកហូតវត្ថុតាងមួយចំនួន នៅស្រុកអង្គរជ័យ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅ៣ទីតាំងផ្សេងគ្នា និងដកហូតវត្ថុតាងមួយចំនួន នៅស្រុកអង្គរជ័យ Reviewed by dhbxb on June 29, 2017 Rating: 5

No comments:

loading...
Powered by Blogger.