កម្លាំងសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ភ្លាមៗពាក់ព័ន្ធទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់អាមេរិកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា


(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចឲ្យដឹងថា លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។
លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ការចាប់ខ្លួននេះមានអង្គរក្សរបស់លោក កឹម សុខា ប្រមាណ៨នាក់ផងដែរ។
ការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ៕



Video
កម្លាំងសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ភ្លាមៗពាក់ព័ន្ធទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់អាមេរិកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ភ្លាមៗពាក់ព័ន្ធទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់អាមេរិកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា Reviewed by dhbxb on September 02, 2017 Rating: 5

No comments:

loading...
Powered by Blogger.