ពលករចំណាកស្រុកមីយ៉ាន់ម៉ា ជាង១៥,០០០នាក់ វិលត្រឡប់ពីថៃ ទៅកាន់ស្រុកកំណើតវិញ
(បាងកក)៖ ក្រុមពលករចំណាកស្រុក ជនជាតិមីយ៉ាន់ម៉ាជាង១៥,០០០នាក់ បានវិលត្រឡប់ទៅកាន់មាតុភូមិវិញ ចាប់តាំងពីច្បាប់រឹតបន្តឹង លើការជួលពលករ បរទេស ត្រូវបានចេញផ្សព្វផ្សាយកាលពីសប្តាហ៍មុន។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្រុមពលករចំណាកស្រុក បានវិលត្រឡប់ទៅមាតុភូមិវិញ តាមរយៈច្រកនៃស្រុក Mae Sot នៅភាគខាងជើងឆៀងខាងលិច ប្រទេសថៃ ដែលជាតំបន់ព្រំដែន ជាមួយនឹងតំបន់ Myawaddy របស់ប្រទេស មីយ៉ាន់ម៉ា។
មន្ត្រីប៉ូលិស បានឲ្យដឹងថា ពលករចំណាកស្រុកជាច្រើនបន្ថែមទៀត មកពីមីយ៉ាន់ម៉ា, កម្ពុជា និងឡាវ ត្រូវបានគេជឿថា បានធ្វើតាមច្បាប់ បន្ទាប់ពីច្បាប់ប្រតិបត្តិ របស់ថៃ ដែលបានបង្កើនប្រាក់ពិន័យ ចំពោះការជួល ពលករចំណាកស្រុកខុសច្បាប់។ នយោជកណាម្នាក់ នៅក្នុងប្រទេសថៃ ដែលបានរកឃើញថា បានជួលពលករចំណាកស្រុកខុសច្បាប់ម្នាក់ គឺរងការពិន័យអតិបរមា ៨០០,០០០បាត (ប្រមាណ២២,៨៥៧ដុល្លារអាមេរិក) នេះបើយោងទៅតាមច្បាប់ថ្មី។
ក្រុមពលករមីយ៉ាន់ម៉ាទាំងនោះ គឺត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកធ្វើការនៅថៃវិញ បន្ទាប់ពីបានបំពេញឯកសារស្របច្បាប់ ពីក្រុមអាជ្ញាធរមីយ៉ាន់ម៉ា។
សូមជម្រាបថា មានក្រុមពលករមីយ៉ាន់ម៉ា ប្រមាណ២លានទៅ៣លាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កាលពីពេលមុន ហើយវាមិនច្បាស់នោះទេ ថានឹងមានពលករប៉ុន្មាននាក់ ដែលបានរងការប៉ះពាល់ ដោយច្បាប់ថ្មីនេះ៕
ពលករចំណាកស្រុកមីយ៉ាន់ម៉ា ជាង១៥,០០០នាក់ វិលត្រឡប់ពីថៃ ទៅកាន់ស្រុកកំណើតវិញ
Reviewed by dhbxb
on
July 03, 2017
Rating:
Reviewed by dhbxb
on
July 03, 2017
Rating:





No comments: